គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

MOU Confirel-ITC

កាលបរិច្ឆេទ: ០៩ មករា ២០២៥ / Author : ATH Sokren

ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានក្រុមហ៊ុន ខនហ្វីរេល បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា (MOU) ជាមួយឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ប៉ូ គឹមថូ អគ្គនាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៅថ្ងៃទី៩ ខែមករា។ កិច្ចព្រមព្រៀងនេះមានគោលបំណងផ្តល់អត្ថប្រយោជន៍ទៅវិញទៅមកក្នុងការបង្កើតកិច្ចសហការលើវិស័យជាច្រើនដូចជាដូចជាៈ ក្នុងការបង្កើតកិច្ចសហការលើកម្មវិធីសិក្សា ការចុះកម្មសិក្សាការងាររបស់និស្សិត ការងារសិក្សាស្រាវជ្រាវ ការអភិវឌ្ឍផលិតផលថ្មី និងដំណើរការនៃការវិភាគគុណភាពផលិតផលជាដើម។ យើងនឹងផ្តល់ជូននូវព័ត៌មានលម្អិតក្នុងការបោះពុម្ពផ្សាយលេខក្រោយរបស់ FHDev៕